បីថ្ងៃរួចមកហើយដែលខ្ញុំមក កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែតដែលខ្ញុំពិនិត្យឃើញថាមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជូនប្រជាជនប៉ុន្តែ មន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាង សង់អាគារថ្មីនិងទិញសម្ភារៈសម្រាប់បំពាក់ទាំងអាគារថ្មីនិងអាគារដែលមាន រួចមកហើយ។

បីថ្ងៃរួចមកហើយដែលខ្ញុំមក
កំដរម្តាយក្មេកខ្ញុំនៅមន្ទីរពេទ្យកាលម៉ែតដែល ថ្ងៃនេះខ្ញុំសម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាង អាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមក ហើយក្នុងតម្លៃ៣៩លាន ៧សែនដុល្លារ។ សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំង នៅអាគារថ្មីនិងអាគារចាស់ខ្ញុំបានចលនា សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្ស បានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម ម៉ោង៤ល្ងាច ថ្ងៃ២៤ វិច្ឆិកា២០១៩នេះដែលសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជា មន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែល បានចូលតាមការអំពាវនាវរបស់ខ្ញុំតាម ពាក្យស្លោក(បរិច្ចាគដើម្បីជួយដល់ជិវិត មនុស្ស)។ ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះ វេជ្ចបណ្ឌិតគ្រូពេទ្យគ្រប់ជំនាញនិងបុគ្គលិកនៅក្នុង មន្ទីរពេទ្យទាំងអស់ដែលបានបំពេញ ការងារប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់ វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្តដែរព្រោះបើមិនមានគ្រូពេទ្យ ខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះ សមម្តាយក្មេកខ្ញុំបានលាចាកលោកនេះ តាំងពីថ្ងៃម្សិលមិញមកម្លេះព្រោះនៅឯ គេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំ តែដោយសារភាពជំនាញរបស់គ្រូពេទ្យ នោះហើយដែលធ្វើឱ្យម្តាយក្មេកខ្ញុំបន្ត រស់នៅជាមួយកូនចៅមួយរយៈទៀត៕