សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាកំពុងឈប់ចតចាក់សាំងនៅព្រលានយន្តហោះបាគូ ប្រទេសអាល់ហ្សឺបាយ៉ាន់
ខ្ញុំកំពុងធ្វើដំណើរចាកចេញពីទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្ការី (Bulgaria) វិលត្រឡប់មកកាន់កម្ពុជាវិញ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាតំបន់ភ្នំធម្មជាតិ Kopitoto ក្នុងទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី
ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានា ធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស ប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពី របៀបចរចានៃថ្នាក់ដឹកនាំជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់

ប្រជាពលរដ្ឋអ្នករស់នៅតាមកំណាត់ផ្លូវជាតិលេខ ៤ និង អ្នកធ្វើដំណើរទូទៅបានសាទរដល់ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចបញ្ឈប់ការយកប្រាក់ទាំងស្រុងលើការឆ្លងកាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ១២យប់ នេះតទៅ។

នៅរសៀលថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៦ នៅលើគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដោយមានសំណេរអត្ថបទដើមទាំងស្រុងយ៉ាងដូច្នេះថា​ ៖​

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សម្ដេចតេជោបានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចថា​៖​ ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយទោះទៅដល់ទីណាក៏ដោយ។